ពិធីបុណ្យព្រិលទឹកកកនៅតំបន់ផ្សារស្រ្ពីងវែល ឆ្នាំ២០២៤
ពិធីបុណ្យព្រិលទឹកកកនៅតំបន់ផ្សារស្រ្ពីងវែល រដ្ឋវិចថូរៀ
ឆ្នាំនេះ គឺជាឆ្នាំលើកទី ១២ ដែលសាលាក្រុងក្រេតធឺដែនឌីណង់ (Greater Dandenong) រៀបចំពិធីបុណ្យព្រិលនៅតំបន់ផ្សារស្រ្ពីងវែល។ ពិធីបុណ្យព្រិលឆ្នាំ ២០២៤ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៨ ខែកក្តដា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ ម៉ោង ៧ ល្ងាច។ នៅក្នុងពិធីបុណ្យនេះ នឹងផ្តល់ជូននូវសកម្មភាពកម្សាន្តសប្បាយជាច្រើនសម្រាប់មនុស្សគ្រប់វ័យ។ វាជាពិធីបុណ្យប្រចាំឆ្នាំមួយ ដែលប្រជាពលរដ្ឋខ្មែរអូស្រ្តាលីក្នុងតំបន់ក្រេតធឺដែនឌីណង់ តែងនាំកូនចៅទៅចូលរួមយ៉ាងសកម្ម។ សូមស្តាប់ចំណាប់អារម្មណ៍របស់បងប្អូនខ្មែរអូស្រ្តាលី។
Share