តើកន្លែងធ្វើការនៅប្រទេសអូស្ត្រាលី មានសុវត្ថិភាពសម្រាប់ស្ត្រីចំណាកស្រុកដែរឬទេ?

Silhouette of woman, harassment vector illustration. hands of man touching women 15

A report from Unions NSW found that half the women working on temporary visas in Australia sine 2018 had experienced workplace sexual harassment. Source: iStockphoto / Lucky Kristianata/Getty Images

ការស្រាវជ្រាវថ្មីបានបង្ហាញពីអត្រាខ្ពស់នៃការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ និងការរំលោភបំពានមកលើស្ត្រីចំណាកស្រុក។ អ្នកជំនាញនិយាយថា មានហេតុផលជាច្រើនដែលការបំពារបំពានបែបនេះ ជាញឹកញាប់មិនត្រូវបានរាយការណ៍។


សេចក្តីព្រមាន៖ មាតិកានេះអាច​ប៉ះពាល់ដល់អារម្មណ៍របស់លោកអ្នក

នៅប្រទេសអូស្ត្រាលី ស្ត្រីជាងពាក់កណ្តាលដែលកាន់ទិដ្ឋាការបណ្តោះអាសន្នត្រូវបានគេបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។

យោងតាមការស្រាវជ្រាវថ្មីៗនេះដោយសហជីពញូសៅវែល “Unions NSW” មានតែ 25 ភាគរយ ប៉ុណ្ណោះ នៃស្ត្រីទាំងនោះ ដែលបានរាយការណ៍ពីការរំលោភបំពាន។

វិស័យសំណង់ បដិសណ្ឋារកិច្ច ដំណាំសាកវប្បកម្ម បោសសម្អាត និងការលក់រាយ ត្រូវបានចុះបញ្ជីថាជា​ឧស្សាហកម្មដែល​អសុវត្ថិភាពបំផុត ដោយចៅហ្វាយនាយ និង​អ្នកគ្រប់គ្រង​គឺជា​ជនល្មើស​ទូទៅបំផុត។

ស្រ្តីជាច្រើនដែលបានរាយការណ៍ពីការយាយី រំលោភបំពាន ត្រូវបានដាក់ទោសដោយការសម្លុត bully ការកាត់ប្រាក់ឈ្នួល ការគំរាមកំហែងនៃការនិរទេស ឬការបញ្ឈប់ការងារ។

សាស្ត្រាចារ្យ Marie Segrave មកពីសាកលវិទ្យាល័យម៉ែលប៊ន ដែល​ធ្វើការស្រាវជ្រាវលើ​ការ​រំលោភបំពានផ្លូវភេទ​មកលើ​ស្រ្តី​អន្តោប្រវេសន៍​និង​ជនភៀសខ្លួន​ក្នុង​ប្រទេស​អូស្រ្តាលី​ បាន​និយាយថា ស្ត្រីភាគច្រើនមានអារម្មណ៍ថា សុវត្ថិភាពរបស់ពួកគេ នឹងកាន់តែមានហានិភ័យ នៅពេលគ្មានការងារធ្វើ។

ការភ័យខ្លាច​បាត់បង់​សន្តិសុខ​ផ្នែកហិរញ្ញវត្ថុ ឬសិទ្ធិរស់នៅ នាំ​ឱ្យ​ស្រ្តីជាច្រើន "គ្រប់គ្រង" ការ​រំលោភបំពាន​មកលើពួកគេ ជាជាង​រាយការណ៍។

ខណៈដែលរដ្ឋាភិបាល រួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សអូស្ត្រាលី កំពុងអនុវត្តច្បាប់​ដើម្បី​រក្សា​ការពារ​ស្រ្តី​ឱ្យ​កាន់តែមានសុវត្ថិភាពនៅ​កន្លែង​ធ្វើការនោះ សាស្រ្តាចារ្យ Segrave បាន​និយាយថា​ កំណែទម្រង់គឺគ្រាន់តែ​ជា​ផ្នែកមួយ​នៃ​ដំណោះស្រាយប៉ុណ្ណោះ។

“យើង​ត្រូវ​មាន​ការគិតក្នុងវិធីសាស្រ្ត​ដ៏​ស្មុគ្រ​ស្មាញជាងនេះ​ អំពី​បទពិសោធន៍​សុវត្ថិភាព​របស់​ស្ត្រី ​គិតពីវិធី​ផ្សេង​គ្នា​អំពី​ការ​គាំទ្រ​ស្ត្រី និង​ការ​បង្កើត​សុវត្ថិភាព​ជុំវិញ​បញ្ហា​នេះ។”

ប្រសិនបើលោកអ្នក ឬនរណាម្នាក់ដែលលោកអ្នកស្គាល់ រងឥទ្ធិពលពីការបៀតបៀន ឬរំលោភបំពានផ្លូវភេទនោះ សូមទូរសព្ទទៅ1800RESPECT ឬចូលទៅកាន់៖ 1800respect.org.au។ ក្នុងករណីមានគ្រោះអាសន្ន សូមទូរសព្ទទៅលេខ 000៕


Share