គ្រោះថ្នាក់ចរាចរណ៍​នៅ​កម្ពុជា បន្ត​សម្លាប់​មនុស្សអស់​ជាង​មួយពាន់​នាក់​ក្នុង​ឆ្នាំ​២០២៤នេះ

Traffic accident in Cambodia

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបន្តសម្លាប់មនុស្សអស់ជាង ១០០០នាក់ ក្នុងរយៈពេល ៩ខែ នៅឆ្នាំ២០២៤ នេះ Credit: Meng Phalla

របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា បានបន្តសម្លាប់មនុស្ស ចំនួន ១១៥៨នាក់ នៅក្នុងរយៈពេល ៩ខែ នៅក្នុងឆ្នាំ២០២៤ នេះ។ បើធៀបនឹងរយៈពេល ដូចគ្នា កាលពីឆ្នាំ២០២៣ ចំនួនគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានថយចុះបន្តិចបន្តួច តែចំនួនអ្នកស្លាប់ មានចំនួន ១ ១៥៨នាក់ គឺស្មើពេលមុន។ ប៉ុន្តែអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ ៣០៧នាក់ នៅឆ្នាំ២០២៤ ខណៈដែលកាលពីឆ្នាំ២០២៣ ចំនួនអ្នករងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៣២៦៩នាក់។


khmer_241127_traffic_accident_data

Share