កម្ពុជាអបអរសាទរ ខួប៦ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ

Lakhon_Khol_Khmer - Wikimedia Commons.jpg

ល្ខោនខោលខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ក្នុងឱកាសអបអរសាទរខួប ៦ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះ នាថ្ងៃទី២៨វិច្ឆិកា លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី តាមរយៈបណ្តាញទំនាក់ទំនងសង្គម បានលើកឡើងថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកអរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំ លើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។



Share