ក្នុងពិធីសម្ពោធចំណតផែកុងតឺន័របន្ថែមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ គឺអាចធ្វើឲ្យកំពង់ផែសមុទ្ររបស់កម្ពុជា អាចប្រកួតប្រជែង ជាមួយកំពង់ផែនានា ក្នុងពិភពលោក ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យឡូជីកស្ទីក នឹងធ្វើឲ្យប្រទេសកម្ពុជា មានសក្តានុពល និងមានលំនឹងសេដ្ឋកិច្ច។
( សំឡេង )
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១២កញ្ញាម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា កម្ពុជាកំពុងអនុវត្តគោលនយោបាយជាតិមួយចំនួន ដើម្បីឆ្ពោះទៅកាន់អធិរាជស្វាយចន្ទី គឺការធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេស ដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
ស្វាយចន្ទី ជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១តោន ៥សែន ក្នុង ១ហិកតា៕