អ្នកជំនាញ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ប្រតិកម្មចំពោះបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អូស្រ្តាលី
Group of friends sharing content on social media - stock photo (Getty Images).jpg Source: Moment RF / Daniel de la Hoz/Getty Images
នៅក្នុងការនាំមុខដំបូងគេលើពិភពលោក ប្រទេសអូស្ត្រាលីកំពុងហាមឃាត់មិនឱ្យកុមារ និងក្មេងជំទង់អាយុក្រោម១៦ ឆ្នាំចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅក្រោមច្បាប់ថ្មី ក្រុមហ៊ុនបច្ចេកវិទ្យានានា ត្រូវតែចាត់វិធានការសមស្រប ដើម្បីការពារអ្នកប្រើប្រាស់វ័យក្មេង ពីការចូលប្រើសេវាកម្មនានាដូចជា Snapchat, TikTok, Reddit Facebook និង Instagram ។ ខណៈពេលដែលប្រទេសផ្សេងទៀតនៅបរទេស មានដែនកំណត់សម្រាប់ការចូលប្រើ ដោយគ្មានការអនុញ្ញាតពីមាតាបិតានោះ ការរឹតត្បឹតរបស់អូស្រ្តាលីនេះគឺជាការរឹតត្បិតដ៏តឹងរឹងបំផុតមួយ។
Share