សង្គមស៊ីវិល បក្សនយោបាយ និង​រដ្ឋាភិបាលខ្មែរ បន្តមានទស្សនៈខុសគ្នាជុំវិញ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួប ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ នៅឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៨ និងអ្នកនយោបាយមួយចំនួន មកពីគណបក្សក្រៅរដ្ឋាភិបាល បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា គោរពតាមស្មារតីបង្រួបបង្រួមជាតិនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ខណៈពួកគេ លើកឡើងថា កម្ពុជា មិនទាន់អនុវត្តពេញលេញនៅឡើយ ចំពោះលក្ខខណ្ឌមួយចំនួន នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ កាលពី ៣៣ឆ្នាំមុននោះ។



Share