កម្ពុជាបោះពុម្ព និងប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល
ក្រដាសប្រាក់រៀល ប្រភេទថ្មី ២០០០០០រៀល(ពីរសែនរៀល)
កាលពីថ្ងៃទី១៦ ខែតុលា រាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ព និងប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ ប្រភេទថ្មី ២សែនរៀល។ ការបោះពុម្ពក្រដាសប្រាក់រៀលថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសថា ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២៩ តុលា ២០០៤ - ថ្ងៃទី២៩ តុលា ២០២៤។
Share