សេវាឡានក្រុងសាធារណៈនៅភ្នំពេញដំណើរការច្រើនឆ្នាំ តែមានអ្នកជិះតិចតួច

Bus in Phnom Penh.png

រថយន្តក្រុងសាធារណៈនៅទីក្រុងភ្នំពេញ

ឡានក្រុងសាធារណៈ នៅភ្នំពេញ បានបើកឱ្យដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ប៉ុន្តែទោះជាដំណើរការ ១០ឆ្នាំមកហើយ តែចំនួនអ្នកជិះឡានក្រុងរបស់រដ្ឋ នៅមានចំនួនតិចតួចនៅឡើយ។


( សំឡេងប្រជាពលរដ្ឋ​ )

ចំពោះការមិនទាន់ពេញនិយមលើសេវាឡានក្រុងសាធារណៈដូច្នេះ ត្រូវបានលោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានទទួលស្គាល់ពីបញ្ហាប្រឈមធំ ដែលធ្វើឱ្យពលរដ្ឋ មិនសូវនិយមប្រើប្រាស់រថយន្តក្រុង គឺរថយន្តក្រុង នៅមានភាពយឺតយ៉ាវ ដោយសារបើកលាយឡំជាមួយយានយន្តដទៃទៀត ហើយសាលារាជធានីភ្នំពេញ ក៏កំពុងរកដំណោះស្រាយលើបញ្ហានេះ។

( លោក កែវ ចាន់ណារិទ្ធ )

ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកសិក្សាស្រាវជ្រាវសង្គមនយោបាយកម្ពុជា បានលើកឡើងថា ដើម្បីដោះស្រាយ និងជំរុញឱ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តក្រុង កាន់តែច្រើន លុះត្រាតែមានការកែសម្រួលកត្តាមួយចំនួន ដូចជា ការផ្តល់ផ្លូវអាទិភាព បង្កើនល្បឿនឡានក្រុង និងម៉ោងទៀងទាត់ ជាដើម។

( សំឡេង )

សូមរម្លឹកថា ឡានក្រុងសាធារណៈ ដែលគ្រប់គ្រងដោយសាលារាជធានីភ្នំពេញ កំពុងដំណើរការដឹកជញ្ជូន នៅទូទាំងរាជធានីភ្នំពេញ នាពេលនេះ តម្លៃសំបុត្រ មនុស្សម្នាក់ ចំនួន ១៥០០រៀល។ ចំណែកចាស់ជរា អាយុលើសពី ៧០ឆ្នាំ កុមារកម្ពស់ក្រោម ១ម៉ែត្រ ជនពិការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ធ្វើដំណើរតាមឡានក្រុងសាធារណៈនេះ ដោយមិនគិតថ្លៃទេ៕


Share