វិបស្សនាជាអ្វី? មានអត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តបែបណា?
វិបស្សនា ជាបច្ចេកទេសកម្មដ្ឋានមួយ ក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ វិបស្សនា មិនមែនជាពិធីបុណ្យ ឬ ពិធីសាសនាឡើយ។ វិបស្សនា មិនមែនជាល្បែងកំសាន្តខាងប្រាជ្ញាឈ្លាសវៃ ឬជាទស្សនវិជ្ជាទេ។ វិបស្សនា មិនមែនជាពេលសម្រាកសម្រាប់ព្យាបាលជំងឺ ហើយក៏មិនមែនជាការគេចវេះឲ្យផុតពីបញ្ហា ឬទុក្ខព្រួយនៃការរស់នៅប្រចាំថ្ងៃដែរ។ តើវិបស្សនាជាអ្វីឲ្យប្រាកដ?
Share