ប៉ូលិសចាប់ផ្តើមចាត់វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ៦០ម៉ែត្រ
ផ្លូវ ៦០ម៉ែត្រ នៅភ្នំពេញ
ក្រោយពីផ្លូវ ៦០ម៉ែត្រ ដែលភ្ជាប់ចរាចរណ៍ពីច្រមុះជ្រូកក្បាលថ្នល់ ទៅព្រែកហូរ នៅផ្លូវជាតិលេខ២ ឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកសោកនាដកម្មធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ មានការដាក់ពង្រាយកម្លាំងប៉ូលិស ដើម្បីបាញ់ចាប់ល្បឿន និងបង្កើនការរឹតបន្តឹងខ្ពស់នូវការត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរស្រវឹងស្រាលើផ្លូវនេះ។ វិធានការថ្មីរបស់ប៉ូលិស ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ដែលទើបសាងសង់ ក្រោយចាក់ដីលុបបឹងទំពន់នេះ បានចាប់ផ្តើមអនុវត្ត ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។
Share