ទេសចរដែលត្រឡប់មកពីកោះបាលីវិញ ត្រូវបានសុំឱ្យជួយការពារកុំឱ្យជំងឺពងបែកដៃជើងនិងមាត់ ចូលមកប្រទេសអូស្ត្រាលី
A veterinarian check health a cow to prevention foot-and-mouth disease to a cow. Source: (AAP Image/ Photo by Andi M Ridwan/INA Photo Agency/Sipa USA)
អ្នកនយោបាយ និងកសិករអូស្ត្រាលី កំពុងតែអង្វរកដល់អ្នកធ្វើដំណើរវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីវិញ ឱ្យបោះស្បែកជើងរបស់ពួកគេចោល ក្នុងគោលបំណងចង់បង្ការកុំឱ្យជំងឺពងបែកដៃជើង និងមាត់ ចូលមកក្នុងប្រទេសអូស្រ្តាលីបាន។ ការផ្ទុះឡើងនៃជំងឺពងបែកដៃជើង និងមាត់ កាត់ថា F-M-D ដែល ប៉ះពាល់ដល់សត្វពាហនៈនេះ បានរីករាលដាលដល់កោះទេសចរណ៍ដ៏ពេញនិយមគឺកោះបាលី ដែលបង្កើនហានិភ័យនៃការឆ្លងដល់ប្រទេសអូស្ត្រាលីជាលើកដំបូង ក្នុងរយៈពេលជាងមួយសតវត្ស។ ក្រុមកសិករនិយាយថា វាគំរាមកំហែងដល់ការបំផ្លិចបំផ្លាញឧស្សាហកម្មបសុសត្វរបស់ប្រទេសអូស្ត្រាលី។
Share