Khmer_240619_refugee_week_Seda_Douglas
អតីតជនភៀសខ្លួនខ្មែរចែករំលែកបទពិសោធន៍ និងការរួមចំណែកក្នុងសហគមន៍អូស្រ្តាលី
អ្នកស្រី ប៊ុន ឡឺវី សេដា អតីតជនភៀសខ្លួនខ្មែរ និងជាស្ថាបនិកមូលនិធិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលី
សប្តាហ៍នៃជនភៀសខ្លួននៅក្នុងអូស្រ្តាលីឆ្នាំ ២០២៥ ចាប់ផ្តើមពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២២ ខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជនភៀសខ្លួន ស្វែងយល់អំពីបញ្ហាដែលពួកគេប្រឈមមុខ និងការរួមចំណែករបស់ពួកគេក្នុងសហគមន៍អូស្រ្តាលី។ ក្នុងសប្តាហ៍នៃជនភៀសខ្លួនឆ្នាំនេះ អ្នកស្រី ប៊ុន ឡឺវីសេដា នឹងចែករំលែកបទពិសោធន៍ជាអតីតជនភៀសខ្លួន ព្រមទាំងរៀបរាប់អំពីកិច្ចមួយចំនួនដែលអ្នកស្រីនិងក្រុមការងារបានខិតខំប្រឹងប្រែង ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើននាក់ទៀត។ សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី ប៊ុន ឡឺវីសេដា ដែលជាអតីតជនភៀសខ្លួន និងជាស្ថាបនិកនៃមូលនិធិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលី។
Share