សហគមន៍ខ្មែររដ្ឋញូសៅវែលរៀបចំកម្មវិធីបង្រៀនវិចនំអន្សមក្នុងឱកាសបុណ្យកាន់បិណ្ឌ

Num Ansom NSW community-crop.jpg

សហគមន៍ខ្មែររដ្ឋញូសៅវែល រៀបចំកម្មវិធីវិចនំភ្ជុំបិណ្ឌ Credit: Sambath Hing

នំអន្សមគឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ទំនងជាមានប្រវត្តិ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២។ នំអន្សម មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំណាងមួយឱ្យអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្មែរយើងទៀតផង។ តាមទំនៀមទំលាប់ ប្រជាជនខ្មែរយើងតែងតែវិចនំអន្សមនៅក្នុងកិច្ចពិធីជាច្រើន ដូចជា បុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ ពិធីមង្គលការ ពិធីឡើងអ្នកតា ។ល។ ក្នុងឱកាសបុណ្យកាន់បិណ្ឌ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ នៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដែលត្រូវនឹងថ្ងៃបិណ្ឌ ១១ សហគមន៍ខ្មែរសាជីវកម្មរដ្ឋញូសៅវែល នឹងមានរៀបចំកម្មវិធីវិចនំអន្សមនៅសហគមន៍ខ្មែរផ្ទាល់ ដែលមានទីតាំងនៅក្នុងវត្តបុន្នីរីក។ សូមស្តាប់បទសម្ភាសន៍ជាមួយ លោកស្រី ជុំ ចន្ធី ដែលជាប្រធានសហគមន៍ខ្មែរនៃរដ្ឋញូសៅវែល។



Share