អំឡុងពេលជួបជុំចូលឆ្នាំនេះ ព្រះភិក្ខុសង្ឃ សុខ សុភាព ព្រះចៅអធិការវត្តវារិន្ទព្រែកលៀប ក្នុងរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជន សូមកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹង។ គ្រឿងស្រវឹង ដែលនាំមកនូវគ្រោះថ្នាក់ច្រើនដល់សុខភាព ពិសេសនៅស្រវឹង ហើយបើកបរយានយន្ត។
( សំឡេង )
ជាការកត់សម្គាល់ អំឡុងពេលបុណ្យទាននេះ ការធ្វើដំណើរតាមដងផ្លូវ មានច្រើនកកុញ លើសពីថ្ងៃធម្មតា។ ទន្ទឹមនឹងនេះ ក៏អាចកើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ក្នុងនោះ អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពីឆ្នាំមុន ត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេស កើតមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៤៥ករណី បណ្តាលឱ្យស្លាប់ ២៥នាក់ និងរងរបួស ៩២នាក់។
មូលហេតុនៃគ្រោះថ្នាក់នេះ កើតឡើងដដែលៗ គឺបើកបរលឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ វ៉ាជែង និងការបើកបរក្នុងស្ថានភាពស្រវឹង ជាដើម៕