ការបើកថ្នាក់សិក្សាភាសាខ្មែរថ្មីដោយឥតគិតថ្លៃ នៅវត្តសមណគោតមារាម ទីក្រុងម៉ែលប៊ន

San Sochea - Khmer class.jpeg

លោកគ្រូ សាន សុជា បង្រៀនភាសាខ្មែរនៅវត្តសមណគោតមារាម ទីក្រុងម៉ែលប៊ន។

អូស្រ្តាលីជាប្រទេសពហុវប្បធម៌ ចម្រុះជាតិសាសន៍ ដែលប្រើប្រាស់ភាសាជាង៣០០ភាសា រាប់ទាំងភាសារបស់ជនជាតិដើម ជាង១០០ភាសា។ ទោះបីជាភាសាអង់គ្លេស ជាភាសាផ្លូវការក៏ដោយ ក៏ភាសាកំណើតត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងនោះក៏មានភាសាខ្មែរយើងដូចគ្នាដែរ។ ដោយទទួលបានការស្នើរសុំ និងមើលឃើញពីភាពចាំបាច់ កាលពីពេលថ្មីៗនេះ វត្តសមណគោតមារាមដែលស្ថិតនៅភាគខាងកើតក្រុងម៉ែលប៊ន បានបង្កើតនូវថ្នាក់រៀនភាសាខ្មែរកម្រិតដំបូង សម្រាប់បងប្អូនកូនចៅខ្មែរដែលចង់ចេះភាសាជាតិរបស់ខ្លួន។



Share