អ្នកសិក្សាស្រាវជ្រាវកម្ពុជា ព្រមានវៀតណាម កុំផ្លុំផ្សែងដាក់កម្ពុជា

Middle East discussions.jpg

កិច្ចពិភាក្សាស្តីពីស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានវៀតណាម កុំឱ្យផ្លុំផ្សែងដាក់កម្ពុជា ព្រោះកម្ពុជា ក៏អាចតបតទៅវិញ យ៉ាងហោចណាស់ចំនួន ៥ចំណុចផងដែរ។


នៅក្នុងកិច្ចពិភាក្សា ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា វៀតណាមកុំផ្លុំផ្សែងដាក់ប្រទេសកម្ពុជា ក្នុងរឿងគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ព្រោះថា កម្ពុជាក៏មានលទ្ធភាពធ្វើត្រឡប់វិញដែរ ហើយមានរហូតដល់ទៅ ៥ចំណុច ដូចជា រឿងទឹកដីខ្មែរកម្ពុជាក្រោម និងបញ្ហាជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា ជាដើម។

លោក សុខ ទូច៖ ( សំឡេង )

ពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា ដែលជាសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសកាន់សាសនាឥស្លាម ដូចជា ក្រុមហាំម៉ាសប៉ាឡេស្ទីន និងអ៊ីរ៉ង់ ជាដើម នៅពេលនេះ ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវកម្ពុជា បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូល កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ថាកំពុងជះឥទ្ធិពលមកដល់កម្ពុជា និងពិភពលោក។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ ( សំឡេងលោកបណ្ឌិត គិន ភា )

គួរបញ្ជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងជាថ្មី បន្ទាប់ពីក្រុមហាំម៉ាសរបស់ប៉ាឡេស្ទីន បានវាយប្រហារអ៊ីស្រាអែល នាំឱ្យអ៊ីស្រាអែល សងសឹក វាយប្រហារចូលតំបន់កាហ្សា ដើម្បីតាមកម្ចាត់ក្រុមហាំម៉ាសប៉ាឡេស្ទីន។ សង្គ្រាមនេះ ក៏បានរីករាលដាល រហូតមានការវាយប្រហារស្ថានកុងស៊ុលអ៊ីរ៉ង់ នៅប្រទេស៊ីរី កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ហើយអ៊ីរ៉ង់ក៏បានឆ្លើយតប ដោយការបាញ់មីស៊ីលលើអ៊ីស្រាអែល។ ប៉ុន្តែទោះជាអ៊ីស្រាអែល បានសងសឹកអ៊ីរ៉ង់វិញ តែមិនទាន់ផ្ទុះជាសង្គ្រាមទ្រង់ទ្រាយធំ នៅតំបន់មជ្ឈឹមបូព៌ា ដែលស្ថិតនៅចន្លោះអឺរ៉ុប និងអាស៊ី នៅឡើយទេ។ ប៉ុន្តែស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា ដែលកើតឡើងរ៉ាំរ៉ៃ ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ មកដល់ពេលនេះ បានបង្កជាក្តីបារម្ភខ្លាំង សម្រាប់តំបន់ និងពិភពលោកទាំងមូល៕


Share