កម្ពុជាផ្ទុះករណីឆ្លងកូវីដឡើងវិញ រកឃើញទាំងអ្នកនៅក្នុងសហគមន៍ និងទាំងអ្នកមកពីក្រៅប្រទេស

Covid 19 ward in Cambodia

Source: Meng Phalla

បន្ទាប់ពីលែងមានអ្នកឆ្លងជំងឺកូវីដ អស់រយៈពេល ៥២ថ្ងៃ គិតត្រឹមថ្ងៃទី២៧ ខែមិថុនារួចមក ស្រាប់តែនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីករណីរកឃើញអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាឡើងវិញ។ តាមលោកប្រមុខរាជរដ្ឋាភិបាល អ្នកឆ្លងកូវីដ១៩ថ្មីនោះ ជាអ្នករស់នៅក្នុងសហគមន៍ មាននៅច្រើនកន្លែង ដោយរកឃើញ ទាំងការតេស្តរហ័ស និងទាំងការធ្វើតេស្តតាមម៉ាស៊ីន PCR ហើយក៏បានរកឃើញករណីឆ្លងកូវីដ លើអ្នកដំណើរ ទើបចូលមកពីក្រៅប្រទេសផងដែរ។



Share