ក្នុងនោះ មានខេត្តចំនួន៧ ពុំសូវមានសកម្មភាពក្មេងទំនើង ខណៈខេត្តកណ្តាល សមត្ថកិច្ចឃាត់ក្មេងទំនើង បានច្រើនជាងគេ។
លោក ទូច សុឃៈ ( សំឡេង )
ជាមួយគ្នានោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានផ្ញើសារ ផ្តាំទៅក្រុមយុវជន កុំឲ្យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ព្រោះកាលណាតែពាក់ព័ន្ធហើយ យុវជននោះ នឹងត្រូវបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមហាផ្ទៃ ខណៈប្រព័ន្ធថ្មីនេះ ក្រសួងកំពុងរៀបចំដំណើរការ។
លោក ទូច សុឃៈ ( សំឡេង )
សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសកម្ពុជា ត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ការចេញបទបញ្ជានេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី បានសង្កេតឃើញថា ក្មេងទំនើង បានធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ និងបង្ហោះតាមបណ្តាញសង្គម រហូតដល់ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ។
ចាប់តាំងពីពេលនោះមក នៅតាមរាជធានីខេត្តទូទាំងប្រទេស បានចាប់ផ្តើមយុទ្ធនាការ ចាប់បង្ក្រាបក្មេងទំនើង ហើយបញ្ជូនទៅកាន់តុលាការ ចោទប្រកាន់ និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគាររាប់រយនាក់ ក្នុង ១សប្តាហ៍ៗ៕