ល្ខោនសៀកខ្មែរ “មាសស” សម្តែងក្នុងទិវា Sydney Festival 2024 ប្រទេសអូស្រ្តាលី
អ្នកស្រី ឌៀប ដាណិត កំពុងលេងឧបករណ៍តន្រ្តីបុរាណខ្មែរសម្រាប់ការសម្តែងល្ខោនសៀក "មាសស" របស់អង្គការហ្វារពន្លឺសិល្បៈ នៅ Sydney Festival 2024។
“មាសស” ឬ “White Golds” គឺជាចំណងជើងរបស់រឿងល្ខោនសៀកខ្មែរយើងដែលបានមកសម្តែងនៅទិវា Sydney Festival 2024 ក្នុងប្រទេសអូស្រ្តាលី កាលពីពេលថ្មីៗកន្លងទៅនេះ។ តើមាសស មានន័យដូចម្តេច? ហើយក្រុមសម្តែងទាំងនេះជានរណា? ជាដំបូង សូមអញ្ជើញប្រិយមិត្តរបស់ SBS ខ្មែរ ជួបជាមួយនឹង លោក ហួត ដារ៉ា អគ្គនាយកសហគ្រាសសង្គមហ្វារ ព្រមជាមួយនឹងអ្នកដឹកនាំរឿង លោកគ្រូ ហួន ប៊ុនធឿន និងតួសម្តែងអ្នកស្រី ឌៀប ដាណិត ដូចតទៅ។
Share