ក្រុមវេជ្ជបណ្ឌិតដែលប្រឹងប្រែងធ្វើការខ្សោះអស់ទាំងកម្លាំងកាយចិត្ត គិតចង់ដើរចេញពីវិស័យវេជ្ជសាស្រ្ត

Medical staff attend a rally in Perth (AAP).jpg

Credit: AAP

ក្រុមវេជ្ជសាស្រ្ដកំពូលមួយនិយាយថា មានវេជ្ជបណ្ឌិតនៅក្នុងប្រទេសអូស្ត្រាលីកាន់តែច្រើនឡើងៗដែលធ្វើការលើសកំណត់ ទទួលបានប្រាក់ខែតិច និងកំពុងស្វែងរកផ្លូវដើរចេញពីវិជ្ជាជីវៈនេះ។ ស្ថាប័នកំពូលសម្រាប់វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅ កំពុងព្រមានថា វិស័យថែទាំបឋមអាចដួលរលំ ប្រសិនបើមិនមានការការផ្លាស់ប្តូរជាដុំកំភូនក្នុងពេលឆាប់ៗនេះទេ។



Share