Key Points
- រោគសញ្ញានៃជំងឺLong COVIDចំពោះកុមាររួមមានភាពនឿយហត់ ក្លិនប្រែប្រួល និងការថប់បារម្ភ
- ប្រធានមន្រ្តីវេជ្ជសាស្ត្រអូស្ត្រាលីលោក Paul Kelly ប្រឈមនឹងការសាកសួរដេញដោលនៅព្រឹទ្ធសភាអំពី long COVID
អង្គការសុខភាពពិភពលោកបានចេញផ្សាយនិយមន័យករណីព្យាបាលថ្មីសម្រាប់កូវីដរ៉ាំរ៉ៃ(Long Covid) ឬរោគសញ្ញាក្រោយកើតកូវីដ (Post-Covid) ចំពោះកុមារ និងមនុស្សវ័យជំទង់។
WHOបាននិយាយថា អនីតិជនដែលរងផលប៉ះពាល់ដោយ កូវីដរ៉ាំរ៉ៃ (Long Covid) ទំនងជារាយការណ៍ពីភាពអស់កម្លាំងល្ហិតល្ហៃ ការផ្លាស់ប្តូរក្លិន និងការថប់បារម្ភ ច្រើនជាងមិត្តភក្តិរបស់ពួកគេដែលមានសុខភាពល្អ។
អង្គការនេះបាននិយាយថា "រោគសញ្ញាជាទូទៅមានឥទ្ធិពលលើមុខងារប្រចាំថ្ងៃ ដូចជាការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ សកម្មភាពរាងកាយ អាកប្បកិរិយា សកម្មភាពសិក្សា មុខងារសង្គម (ទំនាក់ទំនងជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារ) និងដំណាក់កាលនៃការអភិវឌ្ឍន៍"។
"រោគសញ្ញាអាចជាការចាប់ផ្តើមថ្មី បន្ទាប់ពីការជាសះស្បើយដំបូងពី COVID-19ធ្ងន់ធ្ងរ ឬនៅតែបន្តកើតមានពីជំងឺដំបូង។ វាក៏អាចប្រែប្រួល ឬកើតឡើងវិញម្តងទៀតទៅតាមពេលវេលា។"
អង្គការសុខភាពពិភពលោកបាននិយាយថា រោគសញ្ញាចំពោះកុមារអាចចាប់ផ្តើមក្នុងរយៈពេល 3 ខែ បន្ទាប់ពីការឆ្លងដំបូង និងមានរយៈពេលយ៉ាងហោចណាស់ 2 ខែ ដូចមនុស្សពេញវ័យដែរ។
រោគសញ្ញានៃជំងឺកូវីដរ៉ាំរ៉ៃ ចំពោះមនុស្សពេញវ័យរួមមាន អស់កម្លាំង ដង្ហើមខ្លី ពិបាកដកដង្ហើម មានបញ្ហាក្នុងការចងចាំ ការផ្តោតអារម្មណ៍ ឬបញ្ហាក្នុងការគេង ក្អកជាប់រហូត ឈឺទ្រូង ពិបាកនិយាយ ឈឺសាច់ដុំ បាត់បង់ក្លិន ឬរសជាតិ ការធ្លាក់ទឹកចិត្ត ឬថប់បារម្ភ និងគ្រុនក្តៅ។
ទិន្នន័យពីវិទ្យាស្ថានសម្រាប់ការវាស់វែង និងការវាយតម្លៃសុខភាពបានបង្ហាញថា មនុស្ស 145 លាននាក់បានវិវត្តន៍លក្ខខណ្ឌក្រោយកើតកូវីត (post-COVID-19) នៅចុងឆ្នាំ 2021។
លោកសាស្រ្តាចារ្យ Paul Kelly ប្រធានមន្រ្តីវេជ្ជសាស្ត្ររបស់ប្រទេសអូស្ត្រាលី និងលោកអនុប្រធានមន្រ្តីវេជ្ជសាស្ត្រ Michael Kidd បានប្រឈមមុខនឹងការសាកសួរដេញដោលរបស់ព្រឹទ្ធសភាអំពីជំងឺកូវីដ១៩។
លោកសាស្ត្រាចារ្យ Kelly បាននិយាយថា រដ្ឋាភិបាលបានកំពុងបង្កើតយុទ្ធសាស្ត្រមួយ ដើម្បីដោះស្រាយជាមួយជំងឺកូវីដរ៉ាំរ៉ៃ ឬ Long-COVID នេះ។
ទោះជាយ៉ាងណា លោកមិនបានកំណត់ពេលវេលាច្បាស់លាស់ ថាតើពេលណាដែលយុទ្ធសាស្ត្រនេះនឹងត្រូវបានត្រៀមរួចរាល់នោះទេ។
សាស្ត្រាចារ្យ Kelly បាននិយាយថា ការប្រមូលទិន្នន័យ long COVID មានភាពស្មុគស្មាញ និងពិបាក ដោយសារអវត្តមាននៃនិយមន័យច្បាស់លាស់។
លោកបាននិយាយថា "អ្វីដែលយើងកំពុងប្រើនៅពេលនេះគឺ - និយមន័យរបស់អង្គការសុខភាពពិភពលោក និយមន័យ NICE ពីចក្រភពអង់គ្លេស។ វាល្អណាស់សម្រាប់គោលបំណងស្រាវជ្រាវ ព្រោះវាមានលក្ខណៈទូលំទូលាយ"។
"ប៉ុន្តែបើនិយាយពីការព្យាយាមយល់ការពិត យើងត្រូវការលើសពីនេះ ហើយប្រសិនបើគ្មាននរណាម្នាក់នឹងធ្វើវាទេ នោះយើងគួរតែធ្វើវានៅទីនេះ"។
កាលពីថ្ងៃព្រហស្បតិ៍ លោកសាស្រ្តាចារ្យ Kelly បាននិយាយថា ពួកគេកំពុងទស្សន៍ទាយពីរលកកូវីដ "ពីរលើកផ្សេងទៀត" នៅឆ្នាំនេះ។
លោកបាននិយាយថា "ខ្ញុំគិតថាវានឹងមានកន្ទុយដ៏វែងមួយចំពោះជំងឺរាតត្បាតនេះ ទោះបីជាដំណាក់កាលស្រួចស្រាវកំពុងថយចុះក៏ដោយ" ។
ប្រទេសអូស្ត្រាលីបានបាត់បង់ប្រជាជនអស់ជាង 18,000 នាក់ រួមទាំង14,855 នាក់ក្នុងឆ្នាំ 2022 ដោយសារ COVID-19 ចាប់តាំងពីជំងឺរាតត្បាតនេះបានចាប់ផ្តើម។
ស្វែងរកគ្លីនីកព្យាបាលជំងឺកូវីដរ៉ាំរ៉ៃ ឬ Long COVID clinic៖
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-19
ចុះបញ្ជីលទ្ធផលនៃការធ្វើតេស្តរហ័រ(RAT)របស់អ្នកនៅទីនេះ ប្រសិនបើអ្នកវិជ្ជមាន
អានព័ត៌មានស្តីពី COVID-19 ទាំងអស់ជាភាសារបស់អ្នកនៅលើ