មុននិងក្រោយ៖ តើរោគសញ្ញាទូទៅបំផុតរបស់កូវីដ-19 បានផ្លាស់ប្តូរបែបណាខ្លះ?

ចាប់តាំងពីករណីដំបូងនៃវីរុសកូរ៉ូណា ត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្ត្រាលី ក្នុងខែមករាឆ្នាំ 2020 វាបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសម្បើម។ ការចាក់វ៉ាក់សាំង និងការឆ្លងពីមុនៗ បានផ្លាស់ប្តូររបៀបដែលយើងអាចឆ្លងកាត់បទពិសោធន៍ជំងឺនេះ នៅពេលឥឡូវនេះ។

Young Asian woman sitting on bed and blowing her nose with tissue while suffering from a cold, with medicine bottle and a glass of water on the side table

Sneezing has been commonly reported among the vaccinated population who test positive for COVID. Credit: AsiaVision/Getty Images

Key Points
  • រោគសញ្ញា"ជាទូទៅ" ដែលគេមើលឃើញនៅក្នុងរោគរាតត្បាតកាលពីមុន ស្ថិតនៅក្នុងកម្រិតទាបជាងមុន (តាមការសិក្សា)។
  • Sneezing was common amongst the vaccinated who test positive for COVID (study)
  • វាជារឿងសំខាន់ក្នុងការត្រួតពិនិត្យមើលរោគសញ្ញា និងធ្វើតេស្ត ប្រសិនបើមានការសង្ស័យ
រោគសញ្ញា"ជាទូទៅ" ដែលគេមើលឃើញនៅក្នុងរោគរាតត្បាតកាលពីមុន ស្ថិតនៅក្នុងកម្រិតទាបជាងមុន (តាមការសិក្សា)។

ការកណ្តាស់ជារឿងធម្មតាក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងហើយ ធ្វើតេស្តឃើញវិជ្ជមានកូវីដ (តាមការសិក្សា)។

វាជារឿងសំខាន់ក្នុងការត្រួតពិនិត្យមើលរោគសញ្ញា និងធ្វើតេស្ត ប្រសិនបើមានការសង្ស័យ

យោងតាមការសិក្សាដែលបានចេញផ្សាយកាលពីខែមុន រោគសញ្ញាទូទៅនៃ COVID បានផ្លាស់ប្តូរចាប់តាំងពីការចាប់ផ្តើមនៃរោគរាតត្បាតនេះ។

រោគសញ្ញា "ជាទូទៅ" ដែលគេឃើញកាលពីមុន ដូចជាគ្រុនក្តៅ ដកដង្ហើមខ្លី និងបាត់បង់រសជាតិ និងក្លិន ឥឡូវនេះមានចំណាត់ថ្នាក់ទាបជាងមុនច្រើន ខណៈដែលការឈឺបំពង់ក ឈឺក្បាល ហៀរសំបោរ និងក្អកជាប់រហូត គឺជារោគសញ្ញាទូទៅបំផុតមួយចំនួន ដែលត្រូវបានរាយការណ៍។

អាស្រ័យលើស្ថានភាពនៃការចាក់ថ្នាំវ៉ាក់សាំងរបស់បុគ្គលម្នាក់ៗ ចំណាត់ថ្នាក់នៃរោគសញ្ញាក៏ខុសគ្នាបន្តិចដែរនៅពេលនោះ។

យោងតាមការសិក្សាបានឱ្យដឹងថា ការកណ្តាស់គឺជារឿងធម្មតាក្នុងចំណោមអ្នកបានចាក់ថ្នាំវ៉ាក់សាំង ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមានកូវីដ ខណៈពេលដែលគ្រុនក្តៅ នៅតែជារោគសញ្ញាទូទៅ ក្នុងចំណោមអ្នកដែលមិនបានចាក់ថ្នាំវ៉ាក់សាំង។

ការណែនាំនៅពេលនោះបាននិយាយថា "ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង ហើយចាប់ផ្តើមកណ្តាស់ច្រើនដោយគ្មានហេតុផល អ្នកគួរតែធ្វើតេស្តរកកូវីដ ជាពិសេសប្រសិនបើអ្នកកំពុងរស់នៅ ឬធ្វើការ នៅជុំវិញមនុស្សដែលមានហានិភ័យខ្ពស់ពីជំងឺនេះ" ។


Woman sneezing loud with open mouth behind a window.
If you’ve been vaccinated and start sneezing a lot without an explanation, you should get a COVID test, said the study. Source: Moment RF / Guido Mieth/Getty Images
“នៅឆ្នាំ ២០២០ យើងបានឃើញរោគសញ្ញាជាក់លាក់ និងធ្ងន់ធ្ងរមួយចំនួន។ ប៉ុន្តែនៅពេលដែលយើងបានឆ្លងចូលទៅក្នុងឆ្នាំ 2021 និង 2022 រោគសញ្ញាកាន់តែទូលំទូលាយ និងមិនសូវធ្ងន់ធ្ងរ" នេះបើតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត M Shahbaz Chaudhry ដែលមានមូលដ្ឋាននៅរដ្ឋវិចថូរៀ។

“ឥឡូវនេះ ជាចម្បងវាស្រដៀងទៅនឹងរោគសញ្ញាផ្តាសាយ និងផ្តាសាយធំ។ អ្នកខ្លះថែមទាំងមានបញ្ហាហ្គាសនៅក្នុងក្រពះ និងរាករូសផងដែរ»។

វេជ្ជបណ្ឌិត Chaudhry និយាយថា បណ្តុំភាពស៊ាំដែលបានពីការចាក់វ៉ាក់សាំង និងការឆ្លងពីមុន គឺជាការរួមចំណែកមួយផ្នែកនៅក្នុងការផ្លាស់ប្តូរនេះ។

M Shahbaz Chaudhry.jpg
Dr M Shahbaz Chaudhry says some COVID patients are now reporting stomach upsets too. Credit: Dr. M Shahbaz Chaudhry
ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាស្រាលជាងនេះ មានន័យថា អ្នកខ្លះប្រហែលជាមិនដឹងថាខ្លួនមានកូវីដ ឬមិនខ្វល់ក្នុងការធ្វើតេស្តនោះទេ។

លោកបន្ថែមថា៖“អ្នកជំងឺបានបង្ហាញខ្លួនទៅគ្លីនិក ព្រោះពួកគេបានធ្វើតេស្តវិជ្ជមាន។ ប៉ុន្តែពួកគេមានរោគសញ្ញាតិចតួច។ អ្នកខ្លះនឹកឃើញថាមានជំងឺផ្តាសាយស្រាលកាលពី ៥ ឬ ១០ ថ្ងៃមុន»។

នៅពេលដែលប្រទេសអូស្ត្រាលីចូលទៅក្នុងរលកថ្មីនៃកូវីដ ជាមួយនឹងការចម្លងបន្តក្នុងសហគមន៍នៃវ៉ារ្យ៉ង់ Omicron XBB និង BQ.1 នោះ លោកវេជ្ជបណ្ឌិត Chaudhry មានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យមើលរោគសញ្ញា និងធ្វើតេស្ត ប្រសិនបើមានការសង្ស័យ។

វេជ្ជបណ្ឌិត Chaudhry ផ្តល់ដំបូន្មានថា៖ រោគសញ្ញាណាមួយក៏ដោយ ជាពិសេសប្រសិនបើអ្នកឈឺ ត្រូវតែធ្វើតេស្ត។ ប្រសិនបើអ្នកឈឺខ្លួនប្រាណខុសពីធម្មតា ល្វើយ ឬអស់កម្លាំង យ៉ាងហោចណាស់ធ្វើ RAT ឬនិយាយទៅកាន់គ្រូពេទ្យរបស់អ្នក។

គេនិយាយថា ការឆ្លងវ៉ារ្យ៉ង់ថ្មីនេះ នាំអោយមានរោគសញ្ញាដូច Omicron មុនដែរ ជាមួយនឹងសភាពធ្ងន់ធ្ងរស្រដៀងគ្នា។

នាយកដ្ឋានសុខាភិបាល និងការថែទាំមនុស្សចាស់បាននិយាយថា "ខណៈពេលដែលភស្តុតាងនៅតែលេចចេញមក បទពិសោធន៍រហូតមកដល់បច្ចុប្បន្ន ជាមួយនឹងវ៉ារ្យ៉ង់ទាំងពីរនេះនៅឯបរទេស គឺថា ពួកវាមិនបង្ហាញឱ្យឃើញនូវហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ និងការស្លាប់នោះទេ" ។

"វ៉ាក់សាំងកូវីដ-19 ផ្តល់នូវការការពារដ៏ល្អប្រឆាំងនឹងលទ្ធផលទាំងនេះ" ។



SBS ប្តេជ្ញាផ្តល់ព័ត៌មានថ្មីៗអំពី COVID-19 ដល់សហគមន៍ពហុវប្បធម៌ និងពហុភាសារបស់ប្រទេសអូស្ត្រាលី។ រក្សាសុវត្ថិភាព និងទទួលបានព័ត៌មានថ្មីៗដោយចូលទៅកាន់ទំព័រ ជាទៀងទាត់ ជាមួយនឹងព័ត៌មានចុងក្រោយបំផុតជាភាសារបស់អ្នក៕

Share
Published 24 November 2022 10:41am
By Yumi Oba
Presented by Sopharany Hay
Source: SBS


Share this with family and friends