នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 61 នាក់ ដោយក្នុងនោះ 26 នាក់នៅរដ្ឋញូសៅវែល, 24 នាក់នៅរដ្ឋវិចថូរៀ និង 6នាក់នៅរដ្ឋគ្វីនស្លេន។ រដ្ឋអូស្ត្រាលីខាងលិចក៏បានរាយការណ៍ពីការស្លាប់ជាប្រវត្តិសាស្ត្រចំនួនពីរករណីផងដែរ។
រដ្ឋញូសៅវែលបានរាយការណ៍អំពីករណី COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងខែនេះរបស់ខ្លួន ដែលមានចំនួន 9,472ករណី និងការស្លាប់ 26នាក់ ។
ចំនួននៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្តកើនឡើងក្នុងរដ្ឋគ្វីនស្លេន ។ រដ្ឋនេះបានរាយការណ៍ថា មានអ្នកជំងឺ 497 នាក់ដែលមាន COVID-19 នៅថ្ងៃពុធនេះ បើធៀបនឹងអង្គារគឺ 491 នាក់។
រដ្ឋថាសម៉ាញៀ និងដែនដីរដ្ឋធានីអូស្រ្តាលី ( ACT) បានរាយការណ៍ពីការឆ្លងថ្មីចំនួន 1,157ករណី និង 1,085ករណី ដែលជាចំនួនខ្ពស់បំផុតនៃករណី COVID-19 ប្រចាំថ្ងៃរបស់ពួកគេ ក្នុងរយៈពេល 4 សប្តាហ៍ចុងក្រោយនេះ។
ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅ
រដ្ឋអូស្ត្រាលីខាងត្បូង (SA) កំពុងត្រៀមសម្រាប់រលកថ្មីដែលអាចនាំមានករណីឆ្លង COVID-19 ប្រចាំថ្ងៃឡើងដល់ចន្លោះពី 4000 ទៅ 5000ករណី ក្នុងរយៈពេលពីរខែខាងមុខ។ បច្ចុប្បន្ន រដ្ឋកំពុងមើលឃើញករណីឆ្លងប្រចាំថ្ងៃប្រហែល ២.៥០០ ករណី។
គេរំពឹងថា វ៉ារ្យ៉ង់ BA.5 នឹងជំរុញឲ្យមានការឆ្លងថ្មី និងដាក់សម្ពាធលើប្រព័ន្ធមន្ទីរពេទ្យក្នុងរដ្ឋនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនិយាយថា រលកថ្មីនេះទំនងជាមិនអាក្រក់ជាងរលកមុនៗនោះទេ។
តុលាការកំពូលរបស់រដ្ឋអូស្រ្តាលីខាងត្បុង បានច្រានចោលបណ្តឹងឧទ្ធរណ៍ពីឪពុកម្នាក់ ដែលមិនចង់ឱ្យកូនស្រីអាយុប្រាំឆ្នាំរបស់គាត់ដែលស្ថិតនៅក្រោមការថែទាំរបស់រដ្ឋ ទទួលថ្នាំបង្ការប្រឆាំងនឹងមេរោគនេះ។ បុរសនោះបានប្តឹងទៅតុលាការកំពូលបន្ទាប់ពីតុលាការរដ្ឋប្បវេណី និងរដ្ឋបាលរដ្ឋអូស្ត្រាលីខាងត្បូង (SACAT) បានច្រានចោលការអង្វររបស់គាត់ កាលពីដើមឆ្នាំនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Mark Butler បាននិយាយថា ប្រទេសអូស្ត្រាលីនឹងរួមចំណែកដល់មូលនិធិសកលថ្មីមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីការពារប្រទេសនានាប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត។
ក្រុមហ៊ុន Qantas បានលុបចោលការពាក់ម៉ាសមុខនៅលើជើងហោះហើរអន្តរជាតិទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងផ្នែកខ្លះនៃទ្វីបអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ម៉ាសមុខនៅតែត្រូវពាក់សម្រាប់ជើងហោះហើរក្នុងប្រទេសអូស្ត្រាលី និងទៅកាន់ប្រទេសដទៃទៀត។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស