នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារកូវីដ-19 យ៉ាងហោចណាស់ចំនួន 59 នាក់ ក្នុងនោះមាន 25 នាក់នៅរដ្ឋវិចថូរៀ 15 នាក់នៅគ្វីនស្លេន និង 10 នាក់នៅរដ្ឋញូសៅវែល។ រដ្ឋអូស្រ្តាលីខាងលិចក៏បានរាយការណ៍ពីចំនួនករណីស្លាប់ពីមុនចំនួន 8នាក់ផងដែរ។
នៅក្នុងរដ្ឋវិចថូរៀ នេះគឺជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី 4 ខែមេសាមក។
ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅ
រដ្ឋញូសៅវែលបានធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិ COVID-19 របស់ខ្លួន។ ចាប់ពីថ្ងៃនេះ (8 មិថុនា) ការចុះឈ្មោះដើម្បីសុវត្ថិភាពកូវីដ ( COVID Safe Check-ins) លែងតម្រូវឱ្យធ្វើទៀតហើយនៅតាមក្លឹបរាត្រី ក្លឹបកម្សាន្ត កន្លែងផ្តល់សេវាផ្លូវភេទ និងពិធីបុណ្យតន្ត្រីក្នុងអគារធំៗ។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្ម និងអង្គភាពនានាអាចបន្តប្រើប្រាស់វាបាន តាមការសំរេចចិត្តរបស់ពួកគេផ្ទាល់។ អ្នកមិនត្រូវបានតម្រូវឱ្យពាក់ម៉ាស ឬចាក់វ៉ាក់សាំង ដើម្បីចូលរួមពិធីបុណ្យតន្ត្រីធំៗនៅក្នុងអគារនោះទេ។
កាលពីម្សិលមិញ (7 មិថុនា) រដ្ឋាភិបាលដែនដីរដ្ឋធានីអូស្ត្រាលី (ACT) បានអនុម័តច្បាប់វិសោធនកម្មសុខភាពសាធារណៈឆ្នាំ 2021 (លេខ 2) នៅក្នុងសភានីតិបញ្ញត្តិ។ នេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាល ACT បន្តការពារប្រជាពលរដ្ឋរបស់ខ្លួនពីហានិភ័យសុខភាពសាធារណៈនៃ COVID-19 ខណៈពេលដែលមានការថយចុះពីការប្រកាសអាសន្នសុខភាពសាធារណៈបច្ចុប្បន្ន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ACT លោកស្រី Rachel Stephen-Smith បាននិយាយថា ការផ្លាស់ប្តូរដែលបានអនុម័តនេះនឹងអនុញ្ញាតឱ្យមានការឆ្លើយតបផ្នែកសុខភាពសាធារណៈដែលមានសមាមាត្រ និងតម្លាភាពចំពោះ COVID-19 ។ ការប្រកាសអាសន្នសុខភាពសាធារណៈបច្ចុប្បន្ននឹងត្រូវពិនិត្យឡើងវិញនៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2022។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស