អាជ្ញាធរសុខាភិបាលនិយាយថា ប្រភេទវ៉ារ្យង់រងថ្មី អាចគេចពីភាពស៊ាំដែលបានមកការឆ្លងកូវីដ-19លើកមុនៗ និងការចាក់វ៉ាក់សាំងបង្ការបាន។ តាមពិតទៅ, បង្ហាញថាការឆ្លងមេរោគឡើងវិញ ឥឡូវនេះគឺមាន25%នៃករណីឆ្លងថ្មីប្រចាំថ្ងៃសរុប ដែលបានរាយការណ៍នៅក្នុងប្រទេសអង់គ្លេស និង 18 ភាគរយនៅទីក្រុង.
រដ្ឋ និងដែនដីនានាក្នុងប្រទេសអូស្ត្រាលីបានកាត់បន្ថយពេលវេលានៃការឆ្លងឡើងវិញពី 12 សប្តាហ៍មកនៅត្រឹម 28 ថ្ងៃ។ វាមានន័យថាមនុស្សម្នាអាចឆ្លងឡើងវិញម្តងទៀត ក្នុងរយៈពេល 28 ថ្ងៃនៃការឆ្លងពីមុនរបស់ពួកគេ។
ការការពារពីវ៉ារ្យ៉ង់ថ្មី៖
អាជ្ញាធរសុខាភិបាលនិយាយថា ប្រជាជនអាចជៀសផុតពីការឆ្លង និងឈឺធ្ងន់ ប្រសិនបើពួកគេពាក់ម៉ាស់ រក្សាគម្លាតសង្គម ធ្វើអនាម័យដៃជាប្រចាំ និងធ្វើបច្ចុប្បន្នភាពជាមួយនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-19។
សាស្ត្រាចារ្យខាងរោគរាតត្បាតឈានមុខគេ សាស្ត្រាចារ្យ Catherine Bennett និយាយថា វ៉ាក់សាំងដូស្តជំរុញរដូវរងា កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរដោយមនុស្សពីរភាគបីផ្សេងទៀត ដែលមានហានិភ័យខ្ពស់បំផុត។
ការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ Tel Aviv និងសាកលវិទ្យាល័យ Ben-Gurion នៃ Negev បានបង្ហាញថា វ៉ាក់សាំងដូស្តទី 4 បានកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគបាន 34% ការចូលមន្ទីរពេទ្យ 65% និងការស្លាប់72% នៃការស្លាប់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលវ័យចំណាស់។
ការណែនាំកម្រិតវ៉ាក់សាំងនាបច្ចុប្បន្នតាមវ័យ៖
- 50ឆ្នាំ+ គឺ 4ដូស្ត
- 30-49ឆ្នាំ គឺ 3ដូស្ត តែមានជំរើសអាចចាក់4ដូស្តបាន
- 16-29ឆ្នាំ គឺ 3ដូស្ត
- 5-15ឆ្នាំ គឺ 2ដូស្ត
ដូស្តជំរុញ ឬដូស្តទី3 ត្រូវបានណែនាំសម្រាប់កុមារអាយុពី 12 ទៅ 15 ឆ្នាំ ប្រសិនបើពួកគេមានបញ្ហាប្រព័ន្ធភាពស៊ាំខ្សោយធ្ងន់ធ្ងរ ឬមានពិការភាពជាមួយនឹងតម្រូវការសុខភាពសំខាន់ៗ ឬមានបញ្ហាសុខភាពស្មុគស្មាញ។
ដូសទីបួនក៏មានផងដែរសម្រាប់អ្នកដែលបានចាក់ដូស្តទីបីឬដូស្តជំរុញលើកដំបូងរួចហើយ កាលពីបីខែមុន ហើយនិង៖
- មានអាយុ30ឆ្នាំឡើង
- អ្នករស់នៅក្នុងមណ្ឌលមើលថែទាំមនុស្សចាស់ ឬមណ្ឌលមើលថែជនពិការ
- មានបញ្ហាប្រព័ន្ធភាពស៊ាំធ្ងន់ធ្ងរ
- ជនជាតិដើមភាគតិច Aboriginal ឬអ្នកកោះ Torres Strait និងអ្នកមានអាយុ 50ឆ្នាំឡើង
- អាយុ16ឆ្នាំឡើង ដែលមានស្ថានភាពសុខភាពដែលបង្កើនហានិភ័យនៃជំងឺ COVID-19 ធ្ងន់ធ្ងរ
- អាយុ16ឆ្នាំឡើង ដែលមានពិការភាព
ការព្យាបាលករណីវិជ្ជមានកូវីដ-១៩៖
ឱសថប្រឆាំងមេរោគបញ្ឈប់មេរោគពីការឆ្លងទៅកោសិកាដែលមានសុខភាពល្អ ឬការគុណឡើងនៅក្នុងខ្លួន។
អាជ្ញាធរសុខាភិបាលណែនាំឱ្យប្រើថ្នាំប្រឆាំងវីរុស COVID-19 ទាំងនេះ (lagevrio និង paxlovid) ភ្លាមៗ នៅពេលដែលរោគសញ្ញាចាប់ផ្តើម ជាធម្មតាក្នុងរយៈពេលប្រាំថ្ងៃ។ ថ្នាំគ្រាប់ទាំងនេះកាត់បន្ថយភាពធ្ងន់ធ្ងរនៃ COVID-19 និងបន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ។
បច្ចុប្បន្ននេះថ្នាំគ្រាប់ទាំងនេះមានសម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 ហើយមានដូចជា៖
- អាយុ 70ឆ្នាំឡើង
- អាយុ 50 ឆ្នាំដែលមានកត្តាហានិភ័យពីរឬច្រើនសម្រាប់ជំងឺធ្ងន់ធ្ងរ
- ជនជាតិដើមភាគតិច Aboriginal ឬអ្នកកោះTorres Strait អាយុ 30ឆ្នាំឡើង ដែលមានកត្តាហានិភ័យពីរ ឬច្រើនជាងនេះ សម្រាប់ជំងឺធ្ងន់ធ្ងរ
- អ្នកដែលមានបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ អាយុ១៨ឆ្នាំឡើងក៏អាចមានសិទ្ធិទទួលបានដែរ។
ប្រជាជនដែលមានសិទ្ធិត្រូវបានណែនាំឱ្យពិគ្រោះជាមួយគ្រូពេទ្យរបស់ពួកគេ តាមរយៈ telehealth ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន។ ថ្នាំគ្រាប់ដែលលេបចូលតាមមាត់ មានតម្លៃក្រោម 10 ដុល្លារសម្រាប់អ្នកកាន់ប័ណ្ណសម្បទាន និង 45 ដុល្លារសម្រាប់អ្នកដែលមានសិទ្ធិផ្សេងទៀតនៅលើគម្រោងអត្ថប្រយោជន៍ឱសថ។
SBS ប្តេជ្ញាផ្តល់ព័ត៌មានថ្មីៗអំពី COVID-19 ដល់សហគមន៍ពហុវប្បធម៌ និងពហុភាសារបស់ប្រទេសអូស្ត្រាលី។ រក្សាសុវត្ថិភាព និងរក្សាការជូនដំណឹងដោយចូលទៅ ៕