បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋវិចថូរៀបន្តប្រកាសអាសន្នរោគរាតត្បាត ខណៈមានការផ្ទុះឡើងនៅមណ្ឌលមើលថែទាំមនុស្សចាស់ St Basil

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី ៦ ខែកក្កដា ឆ្នាំ២០២២។

Medical staff are seen preparing to transport people from the St Basils Home for the Aged Care in Fawkner which has had an outbreak of COVID-19, Melbourne, Saturday, July 25, 2020.  Aged care facilitates in Melbourne are being affected by the virus in mul

On Monday, Worksafe Victoria charged St Basil's Fawkner facility under the Occupational Health and Safety Act over a 2020 outbreak. (file) Source: (AAP Image/David Crosling

នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 44នាក់, រួមទាំង 23នាក់នៅ​ក្នុងរដ្ឋវិចថូរៀ 10នាក់​នៅ​ក្នុង​រដ្ឋ​ញូសៅវែល និង​5នាក់​នៅ​ក្នុង​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង។

រដ្ឋញូសៅវែលបានរាយការណ៍អំពីករណីឆ្លង​ថ្មី 13,755ករណី​នៅ​ថ្ងៃ​ពុធ​នេះ បើ​ធៀបទៅ​នឹង​ថ្ងៃអង្គារ​ម្សិលមិញ​មាន​ចំនួន 10,504ករណី។ មាន​អ្នកជំងឺ​កូវីដ 1,822នាក់​កំពុងសម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ដែល​នេះជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​រដ្ឋ​នេះ​ក្នុង​ពេល​៣​ខែ​ចុងក្រោយ។

រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ក៏បាន​រាយការណ៍​ពី​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ករណី​ឆ្លង​ថ្មី និង​ការ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ពុធនេះដែរ។

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅ


នៅថ្ងៃសុក្រ រដ្ឋបាលគ្រប់គ្រងទំនិញព្យាបាល (TGA) អាចអនុញ្ញាតិលើពាក្យសុំពីក្រុមហ៊ុនឱសថ Moderna សម្រាប់ឲ្យវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុននេះ អាច​ចាក់ជូនដល់កុមារអាយុក្រោម 5 ឆ្នាំបាន។

រដ្ឋមន្ត្រីសុខាភិបាលរដ្ឋគ្វីនស្លេន លោកស្រី Yvette D'Ath បានព្រមានអំពីការកើនឡើងនៃសម្ពាធមកលើប្រព័ន្ធថែទាំសុខភាពរបស់រដ្ឋ។ លោកស្រី​បាន​និយាយ​ថា បុគ្គលិក​សុខាភិបាល​ជាង ២ ពាន់​នាក់​ បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​កូវីដ-១៩ និង​ជំងឺ​ផ្ដាសាយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Mark Butler បានគាំទ្រដល់ការទាមទាររបស់រដ្ឋមន្ត្រីសុខាភិបាលថ្នាក់រដ្ឋ ដើម្បីពង្រីកការ​ផ្តល់​ជូនឱសថប្រឆាំងមេរោគ COVID-19 ដល់ក្រុមប្រជាជនកាន់តែទូលំទូលាយជាងមុន។ ការព្យាបាលប្រឆាំងមេរោគ ឬថ្នាំគ្រាប់ដែល​លេបចូល​តាមមាត់ទាំងនេះ ត្រូវបានរាយការណ៍ថា អាចការពារជំងឺធ្ងន់ធ្ងរ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ចំពោះអ្នកដែលកើត COVID-19។

លោករដ្ឋមន្ត្រី Butler បានប្រាប់វិទ្យុ ABC Adelaide ថា លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានថ្នាំទាំងនេះលើគម្រោងអត្ថប្រយោជន៍ឱសថ (PBS) គឺរឹតត្បិតពេក។

លោកបាននិយាយថា រដ្ឋាភិបាលបានចូល​សំដៅ​ទៅកាន់ គណៈកម្មាធិការប្រឹក្សាអត្ថប្រយោជន៍ឱសថ ដែលនឹង​មានកិច្ចប្រជុំមួយនៅសប្តាហ៍នេះ ដើម្បីពង្រីកលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានថ្នាំទាំងនេះ។

.

រដ្ឋវិចថូរៀបានបន្តការប្រកាសអាសន្ន​រោគរាតត្បាតរយៈពេល 3 ខែទៀត។ សេចក្តីប្រកាសនេះអនុញ្ញាតឱ្យរដ្ឋមន្ត្រីសុខាភិបាលថ្នាក់រដ្ឋចេញ​បទបញ្ជា​រោគរាតត្បាតបាន។

រដ្ឋាភិបាលរដ្ឋវិចថូរៀបានអនុញ្ញាតឱ្យនិយោជក ប្រមូលព័ត៌មានពីការចាក់វ៉ាក់សាំងរបស់បុគ្គលិកកម្មករ។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងជួយនិយោជកក្នុងការចាត់វិធានការសមស្រប ដើម្បីរក្សាកន្លែងធ្វើការ និងកម្លាំងការងាររបស់ពួកគេឱ្យមានសុវត្ថិភាពពីជំងឺកូវីដ-១៩។

ការផ្ទុះឡើងនៃ COVID-19 មួយផ្សេងទៀតត្រូវបានរាយការណ៍នៅឯកន្លែងថែទាំមនុស្សចាស់ St Basil ក្នុងតំបន់ Fawkner នៃទីក្រុងមែលប៊ន។ ការផ្ទុះឡើងត្រូវបានប្រកាសនៅថ្ងៃទី 2 ខែកក្កដា ហើយអ្នករស់នៅ​ក្នុងមណ្ឌល 14 នាក់ និងបុគ្គលិកម្នាក់បានធ្វើតេស្តវិជ្ជមាន COVID-19 ។

កាលពីថ្ងៃចន្ទ  Worksafe Victoria បានចោទប្រកាន់មណ្ឌល​នេះ ជាមួយនឹងការរំលោភបំពានចំនួន 9ចំណុច នៅក្រោមច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារ ជុំវិញការផ្ទុះឡើងនៃឆ្នាំ 2020 ដែលបានឃើញការស្លាប់របស់អ្នករស់នៅ​ក្នុង​មណ្ឌលចំនួន 45 នាក់ដោយសារផលវិបាកទាក់ទងនឹងមេរោគឆ្លងនេះ។

វ៉ារ្យង់រងថ្មី BA.2.75 ដែលមានឈ្មោះហៅក្រៅថា "Centaurus" ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា និងប្រទេសចំនួនដប់ផ្សេងទៀត។ វាត្រូវបានគេនិយាយថាជាអំបូររងនៃ BA.2 ដែលត្រូវបានគេស្គាល់ថាជាវ៉ារ្យ៉ង់បំបាំងកាយរបស់ Omicron ។ អង្គការសុខភាពពិភពលោកមិនទាន់ហៅ BA.2.75 ថាជាការវ៉ារ្យង់​ដែលចាប់អារម្មណ៍ ឬព្រួយបារម្ភនៅឡើយទេ ប៉ុន្តែបាននិយាយថាពួកគេកំពុងតាមដានវា។

 


 




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន



ស្វែងរក  នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ 

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពី



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ


Share
Published 6 July 2022 1:54pm
Updated 6 July 2022 2:30pm


Share this with family and friends